Get Mystery Box with random crypto!

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

Telegram kanalining logotibi nssfcambodia — បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
Telegram kanalining logotibi nssfcambodia — បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
Kanal manzili: @nssfcambodia
Toifalar: Kattalashtirilmagan
Til: Oʻzbek tili
Obunachilar: 59.89K
Kanalning ta’rifi

ចែករំលែកព័ត៌មាន ស្តីពីអត្ថប្រយោជន៍របបសន្តិសុខសង្គម
Group Chat: https://t.me/nssfCambodia_Chat
Website: http://www.nssf.gov.kh

Ratings & Reviews

2.00

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

1

2 stars

1

1 stars

1


Oxirgi xabar

2024-03-04 15:34:02 [ប្រអប់ជីវិត] ជីវិតរស់ ព្រោះបណ្តាំម្តាយ


13.3K views12:34
Ochish/sharhlash
2023-11-30 07:14:52
ឥឡូវនេះ អ្នកប្រកបរបរផ្ទាល់ខ្លួន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ នោះលោកអ្នក នឹងទទួលបានការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់មន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ។

ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
+សម្រាប់បុគ្គលស្វ័យនិយោជន៍ (អ្នកប្រកបរបរផ្ទាល់ខ្លួន)
មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល
ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក
ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស.
សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង៕
12.8K views04:14
Ochish/sharhlash
2023-10-31 05:27:04
សេចក្តីជូនដំណឹង ស្តីពី ការលើកថ្ងៃបង់ភាគទាន និងការផ្តល់របាយការណ៍កម្មករនិយោជិតមកកាន់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់ខែតុលា ឆ្នាំ២០២៣
13.3K views02:27
Ochish/sharhlash
2023-10-12 06:04:57
សេចក្តីជូនដំណឹងស្តីពីអត្រាប្តូរប្រាក់ប្រចាំខែតុលា ឆ្នាំ២០២៣
14.8K views03:04
Ochish/sharhlash
2023-10-03 09:22:25
ពិតមែនហើយ! បើអ្នកបានចុះឈ្មោះចូលជាសមាជិក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នោះលោកអ្នកនឹងទទួលបានការធានារ៉ាប់រងដូចខាងក្រោម៖
➤ ប្រសិនបើអ្នកមានជំងឺ នោះ ប.ស.ស. នឹងរ៉ាប់រងលើថ្លៃព្យាបាលរហូតដល់ជាសះស្បើយ និងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗ ដូច្នេះ អ្នកអាចត្រឡប់ទៅធ្វើការវិញបានយ៉ាងឆាប់រហ័ស។

➤ ប.ស.ស. នឹងរ៉ាប់រងលើសេវាថែទាំសុខភាព មុននិងក្រោយសម្រាល សេវាថ្លៃសម្រាល ជាមួយនឹងប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃ រយៈពេល៩០ថ្ងៃ ព្រមទាំងប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលផងដែរ។

➤ ប្រសិនបើអ្នកមានគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារ នោះ ប.ស.ស. នឹងធានារ៉ាប់រងលើសេវាសង្គ្រោះបន្ទាន់, ការព្យាបាលនិងថែទាំ, ផ្ដល់ប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។

➤ ទទួលបានប្រាក់សោធននិវត្តន៍ នៅពេលលោកអ្នកចាស់ធ្វើការលែងកើត។

(លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត) !!
——————————————————
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធបណ្ដាញសង្គមរបស់យើង៖
Telegram Chat : https://t.me/nssfcambodia_Chat
14.4K views06:22
Ochish/sharhlash
2023-09-11 11:44:14
អស់បារម្ភទៀតហើយ! ឥឡូវនេះ អ្នកប្រកបរបរផ្ទាល់ខ្លួន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ ហើយលោកអ្នក នឹងទទួលបានការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់មន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់បំណាច់មាតុភាពផងដែរ។

ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល
ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក
ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស.
សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់យើង៕
15.5K views08:44
Ochish/sharhlash
2023-09-09 09:16:28
អគ្គនាយក ប.ស.ស. ស្តីទីបានពន្យល់ណែនាំបន្ថែមអំពីសិទ្ធិទទួលបាន និងនីតិវិធីក្នុងការស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលតាមរយៈ ប.ស.ស. ជូនដល់បងប្អូនកម្មករនិយោជិតក្នុងខេត្តកំពង់ស្ពឺ
———————————————-
(កំពង់ស្ពឺ)៖ ឆ្លៀតក្នុងឱកាសចូលរួមពិធីសំណេះសំណាលរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស នៅទឹកដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី រួមទាំងសហការី បានចុះចែកខិត្តបណ្ណស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជូនដល់បងប្អូនកម្មករនិយោជិត ពិសេសបងប្អូនកម្មការិនី និងបានពន្យល់ណែនាំបន្ថែមអំពីសិទ្ធិទទួលបាន និងនីតិវិធីក្នុងការស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលតាមរយៈ ប.ស.ស.។

បងប្អូនកម្មករនិយោជិត បានបង្ហាញអារម្មណ៍សប្បាយរីករាយប្រកបដោយស្នាមញញឹមចេញពីបេះដូង និងពេញចិត្តយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាលបានបង្កើនការយកចិត្តទុកដាក់កាន់តែខ្ពស់ទៅលើសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត៕
13.8K views06:16
Ochish/sharhlash
2023-09-06 15:39:41
អស់បារម្ភទៀតហើយ! អ្នកប្រកបរបរផ្ទាល់ខ្លួន ក៏អាចធ្វើបណ្ណ ប.ស.ស. បានដែរ
15.7K views12:39
Ochish/sharhlash
2023-09-01 11:56:42 អ្នកអត់ការងារធ្វើ ក៏អាចធ្វើបណ្ណ ប.ស.ស. បានដែរឱ្យតែមានប្រាក់ចំណូល


14.5K views08:56
Ochish/sharhlash
2023-09-01 08:44:40
ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បន្តដឹកនាំមន្ត្រីជំនាញ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ការអភិវឌ្ឍ ក្របខ ណ្ឌ គ្រប់ គ្រ ង ហា និ ភ័យ នៃ ប្រ ព័ ន្ធសន្តិសុខសង្គមនៅកម្ពុជា
.....................................................................
(ភ្នំពេញ)៖ បន្ទាប់ពីសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យនៃប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា...See More
12.8K views05:44
Ochish/sharhlash