Get Mystery Box with random crypto!

ពិតមែនហើយ! បើអ្នកបានចុះឈ្មោះចូលជាសមាជិក ប.ស.ស. នៃក្រសួងការងារ | បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

ពិតមែនហើយ! បើអ្នកបានចុះឈ្មោះចូលជាសមាជិក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នោះលោកអ្នកនឹងទទួលបានការធានារ៉ាប់រងដូចខាងក្រោម៖
➤ ប្រសិនបើអ្នកមានជំងឺ នោះ ប.ស.ស. នឹងរ៉ាប់រងលើថ្លៃព្យាបាលរហូតដល់ជាសះស្បើយ និងផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗ ដូច្នេះ អ្នកអាចត្រឡប់ទៅធ្វើការវិញបានយ៉ាងឆាប់រហ័ស។

➤ ប.ស.ស. នឹងរ៉ាប់រងលើសេវាថែទាំសុខភាព មុននិងក្រោយសម្រាល សេវាថ្លៃសម្រាល ជាមួយនឹងប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃ រយៈពេល៩០ថ្ងៃ ព្រមទាំងប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលផងដែរ។

➤ ប្រសិនបើអ្នកមានគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារ នោះ ប.ស.ស. នឹងធានារ៉ាប់រងលើសេវាសង្គ្រោះបន្ទាន់, ការព្យាបាលនិងថែទាំ, ផ្ដល់ប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។

➤ ទទួលបានប្រាក់សោធននិវត្តន៍ នៅពេលលោកអ្នកចាស់ធ្វើការលែងកើត។

(លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត) !!
——————————————————
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធបណ្ដាញសង្គមរបស់យើង៖
Telegram Chat : https://t.me/nssfcambodia_Chat