Get Mystery Box with random crypto!

អគ្គនាយក ប.ស.ស. ស្តីទីបានពន្យល់ណែនាំបន្ថែមអំពីសិទ្ធិទទួលបាន និ | បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

អគ្គនាយក ប.ស.ស. ស្តីទីបានពន្យល់ណែនាំបន្ថែមអំពីសិទ្ធិទទួលបាន និងនីតិវិធីក្នុងការស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលតាមរយៈ ប.ស.ស. ជូនដល់បងប្អូនកម្មករនិយោជិតក្នុងខេត្តកំពង់ស្ពឺ
———————————————-
(កំពង់ស្ពឺ)៖ ឆ្លៀតក្នុងឱកាសចូលរួមពិធីសំណេះសំណាលរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស នៅទឹកដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី រួមទាំងសហការី បានចុះចែកខិត្តបណ្ណស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជូនដល់បងប្អូនកម្មករនិយោជិត ពិសេសបងប្អូនកម្មការិនី និងបានពន្យល់ណែនាំបន្ថែមអំពីសិទ្ធិទទួលបាន និងនីតិវិធីក្នុងការស្នើសុំប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលតាមរយៈ ប.ស.ស.។

បងប្អូនកម្មករនិយោជិត បានបង្ហាញអារម្មណ៍សប្បាយរីករាយប្រកបដោយស្នាមញញឹមចេញពីបេះដូង និងពេញចិត្តយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាលបានបង្កើនការយកចិត្តទុកដាក់កាន់តែខ្ពស់ទៅលើសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត៕