Get Mystery Box with random crypto!

មនុស្សបែបណា ចាប់ផ្តើមមានអារម្មណ៍ថាខ្លួនឯងចាស់ទុំ? 1- ចាប់ផ្តើ | CartoonVideos

មនុស្សបែបណា ចាប់ផ្តើមមានអារម្មណ៍ថាខ្លួនឯងចាស់ទុំ?
1- ចាប់ផ្តើមមើលឃើញពីកំហុសខ្លួនឯង៖ ពីមុន ពេលដែលមានរឿងអ្វីមួយកើតឡើង តែងតែគិតថាសុទ្ធតែមកពីអ្នកដទៃ មកពីមជ្ឈដ្ឋានខាងក្រៅ ពេលនេះមានរឿងអ្វីកើតឡើងក្រឡេកមកមើលខ្លួនឯងមុន

2- ដឹងថាខ្លួនមិនចេះអ្វី៖ ពីមុនចេះតិចតួច ចេះតែចង់បង្ហាញឱ្យគេដឹង ពេលនេះរៀនអង្កេតមើលគេ រៀនក្រេបចំណេះដឹងពីគេ

3- ទំនេរជ្រើសរើសការសម្រាក៖ មិនចាប់អារម្មណ៍នឹងចំណាយពេលទៅលើការលេងហ្គេម ផឹកស៊ីអត់ប្រយោជន៍ទៀតនោះទេ ទំនេរដេកឱ្យឆ្អែត ចំណាយពេលលើខ្លួនឯង ចំណាយពេលលើការងារ និងរៀនសូត្របន្ថែម

4- ចាប់ផ្តើមយល់ពីសង្គម៖ ចេះគោរពអ្នកធំ ចេះឱ្យតម្លៃអ្នកតូច មានទំនួលខុសត្រូវចំពោះខ្លួនឯង ចេះមើលមនុស្ស ចេះដោះស្រាយបញ្ហាកើតឡើងក្នុងជីវិត។

4ចំណុចខាងលើនេះអ្នកទាំងអស់គ្នាមានប៉ុន្មានចំណុច?