Get Mystery Box with random crypto!

RTA KH

Telegram kanalining logotibi rtakhshare — RTA KH R
Telegram kanalining logotibi rtakhshare — RTA KH
Kanal manzili: @rtakhshare
Toifalar: Kattalashtirilmagan
Til: Oʻzbek tili
Obunachilar: 397
Kanalning ta’rifi

- Notion Public Page: bit.ly/rtanotion
- YouTube Channel: bit.ly/rtakhyt
- Facebook Page: bit.ly/rtakhfb
Keep Learning and Keep Sharing

Ratings & Reviews

1.67

3 reviews

Reviews can be left only by registered users. All reviews are moderated by admins.

5 stars

0

4 stars

0

3 stars

1

2 stars

0

1 stars

2


Oxirgi xabar

2023-06-05 18:07:06
ទើបតែតំឡើង Debt Celling រួចរាល់ មានលុយចាយពេញដៃ ។ ចាប់ផ្តើម បន្តការប្តឹងតទៅទៀត

ស្ងាត់មួយរយះដោយសារ អស់លុយចាយទេមើលទៅ
172 viewsedited  15:07
Ochish/sharhlash
2023-06-01 11:24:14 https://vt.tiktok.com/ZSLNkpH3D/

មិនច្បាស់ថាយ៉ាងមិចដែរ ទេ ឃើញដោយចៃដន្យ នៅក្នុង Tik Tok។ តែគួព្យាយាមប្រុងប្រយត្ន័ទាំងអស់គ្នា។ សេដ្ឋកិច្ចកាន់តែពិបាក ក្រុមបោកប្រាស់កាន់តែសកម្ម និង សាហាវ។ ឥលូវនេះនៅខ្មែរយើង ក៏មានករណីបោកប្រាស់ ថ្មីៗ ប្លែកៗ ច្រើនដែរ។
348 views08:24
Ochish/sharhlash
2023-05-29 04:11:03
ថ្ងៃនេះឃើញ BTC បន្តឡើងដោយមិនមានពត៍មានសេដ្ឋកិច្ចសំខាន់ៗ ទេ ក្រៅពីការបើកទូលាយនៅ ហុងកុង។

អ្វីដែលខ្ញុំចង់បង្ហាញអោយទាំងអស់គ្នាឃើញ គឺការ តំឡើង Debt Celling ចុងក្រោយបំផុតកាលពីឆ្នាំ 2021។ កាលនោះ សភាអនុញ្ញាត្តិអោយរតនគារខ្ចីលុយបានបន្ថែមនៅក្នុងអំឡុងខែ 10-2021 ប៉ុន្តែមិនទាន់សំរេចគោលការណ៍ 100% ថាតំឡើងប៉ុន្មានអោយពិតប្រាកដ រហូតដល់ខែ 12-2021 ទើបគ្រប់ឯកសារ និង ការយល់ព្រមបានសំរេចតំឡើង 2.5 Trillions Dollar ទៀត ដោយចុះហត្ថលេខាដោយ Joe Biden នៅថ្ងៃទី 16-12-2021។

អ្វីដែលយើងសង្កេតឃើញគឺ BTC ឡើងពីខែ 10-2021 រហូតដល់ចំនុចកំពូលនៅក្នុងខែ 11-2021 ក្នុងតំលៃប្រហាក់ប្រហែល 69k។ បន្ទាប់មកវាក៏ចាប់ផ្តើមធ្លាក់ថ្លៃខ្លាំងមកដល់ឥលូវ។

វាមិនមែនកើតឡើងដោយសារតែ ការតំឡើង Debt Celling ទាំងអស់ទេ។ វាមានកត្តាជាច្រើនទៀតដែលពាក់ពន្ធ តែច្បាស់ណាស់ Debt Celling ដើរតួនាទីសំខាន់មួយក្នុងការ ទាញយក Liquidity ពីទីផ្សារចូលទៅក្នុងកុង របស់រដ្ឋ។

កាលពី 2021 ការប្រាក់របស់ FED នៅថោកនៅឡើយ។ សំរាប់ឆ្នាំនេះការប្រាក់របស់ FED កំពុងថ្លៃ។ ចឹងវាមានភាពខុសគ្នាមួយចំនួន។ អ្វីដែលសំខាន់មួយទៀតគឺការបើកទូលាយ Crypto Currency នៅហុងកុង ក៏ជាចំនុចថ្មីដែលមិនធ្លាប់មានដែរ។ ចឹងថាតើលើកនេះវាខុសពីលើកមុន យ៉ាងមិចក៏គ្មានអ្នកណាដឹងដែរ។ ខ្ញុំមិនបានបញ្ជាក់ថា BTC ត្រូវឡើង រឺ ចុះយ៉ាងមិចទេ។ គ្រាន់តែព្យាយាមពន្យល់ និង បង្ហាញទិន្នន័យចាស់ៗ អោយទាំងអស់គ្នា បានយកទៅពិចារណាបន្ថែម។

អានអត្ថបទចាស់មួយរបស់ខ្ញុំ រួមជាមួយអត្ថបទនេះ នឹងអាចយល់ ពីហេតុអ្វីតំឡើង Debt Celling ធ្វើ អោយ Asset អាចធ្លាក់ចុះ https://t.me/rtakhshare/753?single

#NFA #DYOR

Keep Learning and Keep Sharing

--------------------
bit.ly/rtanotion
bit.ly/rtakhyt
bit.ly/rtakhfb
@rtakhshare
@rtacommunity
424 views01:11
Ochish/sharhlash
2023-05-28 09:18:51
យើងឃើញ BTC ឡើងបន្តិចក្រោយពត៍មានជាច្រើន ចុះផ្សាយពីការយល់ព្រមគ្នា រវាងអ្នកនយោបាយអាមេរិក ពាក់ពន្ធនឹងការតំឡើង Debt Celling។

ប៉ុន្តែគួរតែប្រុង ប្រយត្ន័ទាំងអស់គ្នា ព្រោះ គេមានពាក្យមួយនិយាយថា "Buy the rumors Sell the News"-->"ទិញនៅពេលមានពាក្យចចាមអារាម រឺ ពត៍មានមិនទាន់ផ្លូវការ 100% ហើយលក់នៅពេលដែលពត៍មានផ្លូវការចេញ"។

មួយទៀតខ្ញុំក៏ធ្លាប់បានឧទាហរណ៍ ពីការតំឡើង Debt Celling ចុងក្រោយកាលពីឆ្នាំ 2021 ដែរ ដែលកាលនុះ Asset បានធ្លាក់ចុះទៅវិញក្រោយពីដំណើរការ ការតំឡើង Debt Celling បានរួចរាល់។

អាចមើលអត្ថបទលំអិតនេះបាន https://t.me/rtakhshare/753?single

--------------------
bit.ly/rtanotion
bit.ly/rtakhyt
bit.ly/rtakhfb
@rtakhshare
@rtacommunity
318 viewsedited  06:18
Ochish/sharhlash
2023-05-28 06:30:32
ចំឡើយ ឆ្លងឆ្លើយជាមួយគ្នា យើងក្នុង Comment ដែលគិតថា ទាំងអស់គ្នា អាចចង់សួរចឹងដែរ ហើយអត់បានចូលមើល Comment រឺ Join Group Discussion។

បើចង់តាមដាន Comment ងាយស្រួល រឺ ឆាតជាមួយ Community របស់យើងបាន សូមចូលទៅក្នុង គ្រុប RTA Community: https://t.me/rtacommunity
261 views03:30
Ochish/sharhlash
2023-05-28 06:12:25
ល្ខោនគេសំដែងជិតចប់ហើយ។ សំនួរបន្ទាប់ គឺ ក្រោយពេល Debt Celling តំឡើងរួចតើ Asset ចុះ រឺ ឡើង?
238 views03:12
Ochish/sharhlash
2023-05-27 09:07:56
លិខិតចុងក្រោយដែលប្រធាន រតនាគារជាតិផ្ញើរជូនសភា ពីស្ថានភាព លុយដែលនៅសល់ និង ការចំណាយក្នុងខែ 06-2023។ គាត់បញ្ជាក់ចុងក្រោយនេះថា គាត់នឹងអស់ប្រាក់ក្នុងការ ចំណាយត្រឹមថ្ងៃទី 05-06-2023។

ការពិភាក្សារបស់រដ្ឋាភិបាល និង រដ្ឋសភា ក៏ដូចជាមានពន្លឺខ្លះៗដែរ។ វាអាចជាការ សំរេចបាននៅត្រឹមចុងខែនេះ ហើយគេអាចនឹងពន្លឿន តំណើរការអោយបានមុនថ្ងៃ 05-06-2023 ដើម្បីជៀសផុត ពីការមិនអាចសងបំណុលបាន របស់អាមេរិក។

លទ្ធផលយ៉ាងណាក៏គ្មានអ្នកណាដឹងដែរ មានតែរងចាំមើលថា មានការសំរេចចុងខែនេះ រឺ ក៏អត់?

អ្វីដែលខ្ញុំចង់បញ្ជាក់ គឺការតំឡើង Debt Celling មិនមែនជាការស្តារសេដ្ឋកិច្ចអាមេរិក រឺ សេដ្ឋកិច្ចពិភពលោកទេ។ យើងនៅតែស្ថិតនៅក្នុង ចំនុចផុយស្រួច របស់សេដ្ឋកិច្ចសកល ដដែល។

Source: https://home.treasury.gov/news/press-releases/jy1506

--------------------
bit.ly/rtanotion
bit.ly/rtakhyt
bit.ly/rtakhfb
@rtakhshare
@rtacommunity
255 viewsedited  06:07
Ochish/sharhlash
2023-05-26 17:31:17



ឃើញបងស្រី Kanitha និយាយពី Debt Celling ដែរ។ ទាំងអស់គ្នា អាចស្តាប់ដើម្បីទទួលបានពត៍មាន តាមគំនិតរបស់គាត់បាន។

និយាយតាមត្រង់ទៅវីដេអូគាត់ភាគច្រើន ខ្ញុំមិនដែលយល់ស្របតាមគាត់ 100% ទេ ប៉ុន្តែនៅតែស្តាប់ដើម្បីបានពត៍មាន រឺ ចំនុចល្អណាមួយដែលយើងអាចយកមកពិចារណាបន្ថែមបាន។

ស្តាប់ច្រើន រៀនច្រើន ចេះច្រើន។ បើស្តាប់គំនិតដែលមិនដូចយើងបានកាន់តែច្រើនទៀត យើងកាន់តែពូកែគិត និង វិភាគ ព្រោះទទួលបានគំនិតគ្រប់ជ្រុងយកមកពិចារណា។
241 viewsedited  14:31
Ochish/sharhlash
2023-05-26 10:31:48
ឃើញការបង្ហោះ រូបភាពនៅផ្សារជាច្រើនដែលស្ងាត់, អ្នកលក់ច្រើនជាងអ្នកទិញ។ នេះហើយដែលយើងហៅថា វិបត្តិសេដ្ឋកិច្ច (Recession) ទោះជាផ្លូវការ រឺ មិនផ្លូវការក៏ដោយ គឺត្រូវទទួលស្គាល់ថា មនុស្សភាគច្រើនកំពុងបាត់បង់ចំណូល កំពុងកាត់បន្ថយចំណាយ។ នៅពេលប្រជាជន កាត់បន្ថយចំណាយគ្រប់គ្នា ច្បាស់ណាស់ អាជីវកម្ម ក៏ថយចំណូល ថយប្រាក់ចំណេញតាមនឹងដែរ។

ប្រសិនបើវាមិនទាន់ប៉ះពាល់ដល់យើងទេ អាចថាយើងនៅមានសំណាង រឺ ឥទ្ធិពលវិបត្តិវាមិនទាន់រាលដាលធ្ងន់ធ្ងរ។

ជាក់ស្តែងទៅ បើត្រឹមតែរកចំណូលដើម្បីខ្លួនឯង និង គ្រួសារ គឺវាមិនពិបាកខ្លាំងពេកទេ ប៉ុន្តែបញ្ហាធំគឺ ប្រជាពលរដ្ឋច្រើនលើសលប់ មានជាប់បំណុលក្នុងខ្លួន ដែលអ្នកខ្លះអាចជាប្រភេទបំណុលឯកជនការប្រាក់ថ្លៃផង ក៏ថាបាន ដែលធ្វើអោយពួកគាត់ពិបាកនឹងដោះស្រាយ រឺ រកចំណូលមកទប់ចំណាយទាំងនោះមិនបាន។

ឥលូវនេះ ដំណោះស្រាយសាមញ្ញគឺ កាត់បន្ថយចំណាយ និង ព្យាយាមរកចំណូលអោយបានច្រើនច្រក ច្រើនផ្លូវទោះតិច រឺ ច្រើន។

កាត់ចំណាយគឺនិយាយទាំង បំណុលនឹងហើយ។ ទាំងអស់គ្នា អាចពិភាក្សាជាមួយម្ចាស់បំណុលក្នុងការ រៀបចំតារាងបង់ឡើងវិញ ដោយពន្យារយះពេល។ ឧទាហរណ៍បើយើងជាប់បំណុលធនាគារ បង់រយះពេល 6ឆ្នាំ យើងអាចសុំគាត់ ធ្វើតារាងម្តងទៀត(Rescheduled) ហើយពន្យា Term Loan ដល់ 10 រឺ 12ឆ្នាំ តាមគោលការណ៍ធនាគារជាក់ស្តែងថា អាចបានយូរបំផុតប៉ុន្មាន។ ការធ្វើបែបនេះនឹងធ្វើអោយការបង់របស់យើងថយចុះច្រើន មានដង្ហើយដក ដើម្បីទប់ទល់នឹងវិបត្តិ ហើយរង់ចាំឧកាសល្អ មានលុយវិញចាំបង់ផ្តាច់ រឺ សងដើមគេមួយចំនួនវិញក៏បាន។

អាជីវកម្មបើកំពុងខាតហើយ ត្រូវតែដាក់គោលដៅ អោយច្បាស់លាស់ ពង្រឹងរឺ ទ្រាំទ្ររយះពេលប៉ុន្មានទៀត? បើទៅមិនរួចទេត្រូវតែហានបិទអោយបានលឿនបំផុត ព្រោះថា រកចំណូលបាន 0$ ប្រសើជាងរកចំណូលបាន (-1000$) ដែលខាតរាល់ខែ។

បំណុលត្រូវតែដោះស្រាយពីបំណុលដែលមានការប្រាក់ថ្លៃ មកមុន។ កុំទុកអាថ្លៃ យកលុយទៅសងអាការប្រាក់ថោក។

ក្រោយពេលរៀបគំរោងកាត់បន្ថយចំណាយអស់ហើយ គឺត្រូវតែ រកវិធីរកចំណូលបន្ថែម។ ចំណុចនេះវាពិបាកណាស់ នៅក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច តែមិនមែនបានន័យថាទៅមិនរួចទេ។ វាទាមទារអោយយើងមានចំណេះជំនាញពិតប្រាកដ មានមិត្តភក្របងប្អូន ដែលអាចពិភាក្សារកដំណោះស្រាយ ទោះតិច រឺ ច្រើន។ យ៉ាងណាក៏ដោយត្រូវចាំថា អោយតែការងារ រឺ របរសុច្ចរឹត គឺវាមិនមានអីខុសទេ កុំអោយតែបែកគំនិតបោកប្រាស់ ចុងក្រោយនឹងបាត់បង់គ្រប់បែបយ៉ាង។

រក្សាជីវិត រក្សាកិត្តយស រស់ដោយភាពស្មោះត្រង់ ប្រឹងប្រែងសិក្សារៀនសូត្របន្ត ទោះជាយ៉ាងណាក៏មិនអស់ផ្លូវដើរដែរ។ ពេលស្ថានភាពល្អប្រសើរវិញ យើងអាចចាប់ផ្តើមឡើងវិញបាន។
312 views07:31
Ochish/sharhlash
2023-05-26 07:15:49
Neuralink ជាក្រុមហ៊ុនដែលផលិតផលបន្ទះឈីប សំរាប់ភ្ជាប់ជាមួយខួរក្បាល ឥលូវនេះទទួលបាន ការអនុញ្ញាត្តិ អោយពិសោធន៍លើ មនុស្សជាក់ស្តែងហើយ។

ពីមុនគេពិសោធន៍ទៅលើសត្វ ស្វា។ ដោយសារការសាកល្បងជោគជ័យ ទើបឥលូវនេះ រដ្ឋ Approve អោយចាប់ផ្តើម សាកល្បងលើមនុស្សម្តង។

គោលដៅរបស់គេ សង្ឃឹមថាអាចជួយស្វែងយល់ និង ព្យាបាលជំងឺមួយចំនួនដែលបច្ចុប្បន្ននេះមិនងាយព្យាបាល ហើយក៏អាចជួយដល់ជនពិការ ដែលគាត់អាចបញ្ជា គ្រឿង អេឡិចត្រូវនិច រឺ Computer ដោយគ្រាន់តែប្រើការគិតរបស់គាត់។

ហានសាកល្បងអោយគេដាក់ ឈីបនឹងចូលខួរក្បាលអត់?

តិចទៀតអាចដូចក្នុងរឿងយើងធ្លាប់មើលហើយ។ ដាក់ឈីបចូលគ្រប់គ្នា ម៉ងទៅ ស្រួលគ្រប់គ្រង

--------------------
bit.ly/rtanotion
bit.ly/rtakhyt
bit.ly/rtakhfb
@rtakhshare
@rtacommunity
239 views04:15
Ochish/sharhlash