Get Mystery Box with random crypto!

ក្រុមកីឡាចំបាប់អាយុក្រោម ១៧ឆ្នាំកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង | Cambodia 2023

ក្រុមកីឡាចំបាប់អាយុក្រោម ១៧ឆ្នាំកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង (ប្រាក់ ២ និងសំរឹទ្ធ ១) ក្នុងថ្ងៃដំបូង នៃការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅប្រទេសថៃ កាលពីថ្ងៃពុធម្សិលមិញ

កម្ពុជាដណ្ដើមបានមេដាយ ៣គ្រឿង រួមមានមេដាយប្រាក់ ២គ្រឿង ដោយកីឡាករ ស៊ីម ប្រសើ លើវិញ្ញាសាទម្ងន់ ៤៥គីឡូក្រាម និងកីឡាការិនី នក់ ស៊ីណាត់ លើវិញ្ញាសាទម្ងន់ ៥៣គីឡូក្រាម ព្រមទាំងមេដាយសំរឹទ្ធ ១គ្រឿង ដណ្ដើមបានដោយកីឡាការិនី ស៊ីម ស៊ីធឺន លើវិញ្ញាសាទម្ងន់ ៥៣គីឡូក្រាម។

ការប្រកួតប្រភេទអាយុក្រោម ២០ឆ្នាំ នឹងបន្ដនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ នេះ ។