Get Mystery Box with random crypto!

ម្ចាស់មេដាយមាស ស៊ីហ្គេម២០២៣ ស៊ូ បាលី ដណ្ដើមបានមេដាយសំរឹទ្ធ នៃក | Cambodia 2023

ម្ចាស់មេដាយមាស ស៊ីហ្គេម២០២៣ ស៊ូ បាលី ដណ្ដើមបានមេដាយសំរឹទ្ធ នៃការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ (U23) នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន

ក្នុងចំណោមអត្តពលិកកម្ពុជា ៤រូប ស៊ូ បាលី បានឈ្នះមេដាយជូនជាតិ ក្រោយឆ្លងកាត់ប្រកួតដ៏ស្វិតស្វាញពេញមួយថ្ងៃទី១៨ ខែមិថុនា ដោយប្រកួតដំបូង បានឈ្នះម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន ១០-០ពិន្ទុ តែសោកស្ដាយ បាលី បានចាញ់កីឡាករទួកមេនីស្ថាន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនយកឈ្នះកីឡាករម៉ុងហ្គោលី ៦-១ពិន្ទុ កាលពីយប់មិញ ដើម្បីគ្រងមេដាយសំរឹទ្ធ

#cambodia2023