Get Mystery Box with random crypto!

[English Below] កីឡាគុនល្បុក្កតោ និងកីឡាគុនខ្មែរ ត្រូវបានដា | Cambodia 2023

[English Below]

កីឡាគុនល្បុក្កតោ និងកីឡាគុនខ្មែរ ត្រូវបានដាក់បញ្ចូលជាផ្លូវការក្នុងធម្មនុញ្ញ នៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលនាំឲ្យកម្ពុជាមានលទ្ធភាពរៀបចំការប្រកួតកីឡាទាំងពីរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាបន្ដបន្ទាប់ទៀតនៅបណ្ដាប្រទេសម្ចាស់ផ្ទះក្រោយ

នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council Meeting) ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ប្រធាន NOCC និងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣

Following the SEAGF Council Meeting, H.E Vath Chamroeun has confirmed that Cambodia’s Kun Bokator and Kun Khmer have been included in the charter of the South East Asian Games Federation.

As a result, Kun Bokator and Kun Khmer could feature in the next SEA Games.